រឿង សោភ័ណ្ឌ និងប្អូនប្រុស ជួបលទ្ធផលខកចិត្តដូចគ្នា
នាសង្វៀន ស៊ី អ៊ិន ស៊ី ល្ងាចនេះអ្នកប្រដាល់គុនខ្មែរ រឿង សោភ័ណ្ឌ និង ប្អូនជីដូនរបស់គេ រឿង សារិទ្ធ បានជួបលទ្ធផលមិនល្អដូចគ្នា ពោលចាញ់ដៃគូប្រកួតរបស់ ពួកគេដូចគ្នា ។ ក្នុងនោះ សោភ័ណ្ឌ បានចាញ់ពិន្ទុកីឡាករថៃ ស៊ឺបម៉ឺន បន្ទាប់ពីធ្វើការប្រកួតពេញ៥ទឹក ខណៈ រឿង សារិទ្ធ ដែលជាសិស្សសំណព្វរបស់ សោភ័ណ្ឌ បាន ប្រកួតចាញ់កីឡាករ ចិត្រ សុភី ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់អ្នកតស៊ូគុនខ្មែរគោជល់ដែលមានប្រាក់រង្វាន់ ១៤លានរៀល ៕