
ឡុង ជិន ប្រាប់អំពីយុទ្ធសាស្រ្តផ្តួល ភិតប៊ុនមី ក្នុងថ្ងៃបើកឆាក ISI Palm(មានវីដេអូ)

រូបភាព Sport Zone
សករាជថ្មីនៃកម្មវិធីដណ្តើមពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm វគ្គ៣ នឹងចាប់ផ្តើមប្រកួតនៅចុងសប្តាហ៍នេះហើយ គូបើកឆាកប្រកួតជុំដំបូងគឺ ខ្លាខ្មៅជង្គូមពិស ឡុង ជិន ត្រូវប៉ៈជាមួយអ្នកប្រដាល់ថៃ ភិតប៊ុនមី ខណះពេលដែល ឈុត សេរីវាន់ថង ត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ ភូតាក់វ៉ាន់ ចំណែកឯកមួយគូទៀតដែលជាការប្រកួតគូមិត្តភាពអន្តរជាតិគឺ កែងឥតស្រមោល វៀត ប៊ុនឌឿន ត្រូវប្រកួតជាមួយ អ្នកប្រដាល់ថៃ លំណាវ សរ៉ាត់តាណារុងរោទ។

រូបភាព Sport Zone
មុនជំនួបរវាង ឡុង ជិន និង ភិតប៊ុនមី កើតមានឡើងនៅចុងសប្តាហ៍នេះ កូនសិស្សរបស់អ្នកស្រី ឡុង រ៉ាវី បាននិយាយថា រូបគេធ្លាប់ប្រកួតជាមួយកីឡាករថៃម្នាក់នេះ៣លើករួចមកហើយ ដោយឈ្នះ២ និងស្មើម្តង ហើយនេះគឺជាជំនួបលើកទី៤។ ឡុង ជិន បាននិយាយបន្តទៀតថា កីឡាករថៃម្នាក់នេះគ្មានអីអស្ចារ្យនោះទេ គ្រាន់តែពូកែដើរចូលមិនថយ ប្រសិនបើយើងភ័យនៅពេលដែលគេដើរចូលបុក យើងនឹងចាញ់ថៃម្នាក់នេះជាមិនខាន សរុបមកក្បាច់ដែលអាចផ្តួលថៃម្នាក់នេះបានគឺមានតែផ្លែជង្គង់ និង កែងតែប៉ុណ្ណោះ។

ឡុង ជិន និង លោកគ្រូ មាស វណ្ណឌី
ចំណែកឯកលោក មាស វណ្ណឌី ដែលជាគ្រូបង្វឹកម្នាក់របស់ ឡុង ជិន គាត់ក៏បាននិយាយថា ប្រសិនបើកូនសិស្សរបស់លោកធ្វើការហ្វឹកហាត់ឌិតដល់ លោកសឹងតែជឿងជាក់លើ១០០ភាគរយថានឹងឈ្នះ ដូចនេះសម្រាប់ជំនួបបើកឆាកលោកជឿជាក់ថា កូនសិស្សរបស់លោកនឹងអាចដណ្តើមបាន៣ពិន្ទុជាមិនខាន។
សូមបញ្ជាក់ថាការប្រកួតវិលជុំសន្សំពិន្ទុ ISI Palm រដូវកាលទី៣ នឹងធ្វើការប្រកួតនៅសង្វៀន CNC ឬស្សីកែវ ផ្សាយផ្ទាល់ចាប់ពីម៉ោង១០និង៣០នាទីតទៅ នៅរៀងរាល់ថ្ងៃអាទិត្យ៕
មានវីដេអូនៅខាងក្រោម៖