តាមពិតទៅដៃគូរបស់កីឡាករ ព្រំ សំណាង គឺជាអ្នកប្រដាល់ MMA
ភិតអារុណ ឡេកកាស៉ី គឺជាអ្នកប្រដាល់មួយថៃ ដែលត្រូវធ្វើការប្រកួតជាមួយកីឡាករគុនខ្មែរ ព្រំ សំណាង លើប្រភេទទំងន់ ៧៧គីឡូក្រាម។ កីឡាករថៃរូបនេះមានសាច់ដុំធំៗណាស់ តែកំពស់ទាបជាង ព្រំ សំណាង វិញ អ្នកប្រដាល់សាច់សមាឌធំរូបនេះ មិនត្រឹមតែអាចប្រកួតក្បាច់មួយថៃបានទេ ថែមទាំងអាចប្រកួតក្បាច់គុនចម្រុះMMA បានទៀតផង ។
បើតាមការសាកសួរពីសំណាក់ MSR រូបគេបាននិយាយថា សព្វថ្ងៃនេះ រូបគេហ្វឹកហាត់មួយថៃផងនិងក្បាច់គុនMMAផង ហើយនេះគឺជាលើកទីមួយហើយដែលរូបគេមកប្រកួតក្បាច់គុនមួយថៃនៅក្រៅស្រុក ស្របពេលដែលកីឡាករមកពីខេត្តឧប៊ុនរ៉ាចតានីរូបនេះ ធ្លាប់តែប្រកួតMMAនៅក្រៅស្រុក ដោយធ្លាប់ទៅប្រកួតនៅប្រទេសចិន ឥណ្ឌាជាដើម ។
សូមបញ្ជាក់ថា ព្រំ សំណាង និង ប្រកួតជាមួយកីឡាករថៃ ភិតអារុណ ឡេកកាស៉ី ខណ: ដែល ឃីម បូរា៉ ត្រូវប្រកួតជាមួយកីឡាករមកពីប្រទេសចិន វើយមីង ស៉ីតវាំងលូងនៅសង្វៀនស៉ីអិនស៉ី ថ្ងៃអាទិត្យចុងសប្តាហ៌នេះ ដោយផ្សាយផ្ទាល់ចាប់ពីម៉ោង២:៣០តទៅ៕