
មឿន សុខហ៊ុច បន្តកំណត់ត្រាឈ្នះគុនខ្មែរ៦ប្រកួតជាប់គ្នា
កីឡាករជួរគុនខ្មែរជាច្រើនត្រូវជួបគ្នាក្នុងនោះ មឿន សុខហ៊ុច ជាកីឡាករតែម្នាក់ប៉ុណ្ណោះដែលឈ្នះកីឡាករលំដាប់ជួរមុខ៦ប្រកួតជាប់គ្នាក្នុងកំឡុងជំងឺកូវីដ១៩ដែលបានរារាំងកីឡាករបរទេសមិនអាចមកប្រកួតបាននៅទឹកដីកម្ពុជា ។
ការឈ្នះ ឡុង សំណាង ទឹក២នៅក្នុងជំនួបលើកទី២នាព្រឹកនេះជាការឈ្នះលើកទី៦ក្នុងចំណោម៦ប្រកួតដែលអ្នកប្រដាល់នៃក្លិបពុទ្ធសេរីវង្សបានយកឈ្នះកីឡាករដែលស្ថិតនៅលំដាប់ជួរមុខនិងធ្លាប់ប្រកួតអន្តរជាតិក្នុងប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាមដែលមានដូចជា ឡុង សំណាង ២ដង សួន ចាន់នី ឡៅ ចិត្រា យ៉េន ឌីណា និង ឈាន ហុង ។ ក្នុងប្រភេទទម្ងន់នេះ ផល សោភ័ណ្ឌ ជាកីឡាករម្នាក់ដែលអ្នកគាំទ្រជាច្រើនចង់អោយជួប មឿន សុខហ៊ុច ខណៈ សោភ័ណ្ឌ ឆ្លងកាត់៣ប្រកួតក៏មិនទាន់ចាញ់ផងដែរ ដោយផ្តួល ឈឿន ឆៃដែន គង់ សំបូរ និង ស្មើពិន្ទុជាមួយ យ៉េន ឌីណា ៕

មឿន សុខហ៊ុច