គួរបន្ថែមពិន្ទុ Fantasy Premier League របស់លោកអ្នកតាមរយៈកីឡាករមួយចំនួននៅសប្តាហ៍ទី៨នេះ
សួស្តីប្រិយ៍មិត្តដែលនិយមលេងល្បែងកំសាន្តល្បងប្រាជ្ញា Fantasy Premier League ជាទីមេត្រី គិតត្រឹមចុងសប្តាហ៍នេះការប្រកួរបាល់ទាត់កម្រិតកំពូលរបស់អង់គ្លេសបានឈានមកដល់សប្តាហ៍ទី៨ហើយដោយក្នុងនុះ Brighton ប៉ះជាមួយ West Ham គឺជាគូបើកឆាកដែលលេងតាំងពីយប់ថ្ងៃសុក្រទី៦ម៉ោង២ទៀបភ្លឺតែម្តង។ រីឯការប្រកួតនៅរាត្រីថ្ងៃសៅរ៍ទី៦រួមមាន Burnley ប៉ះជាមួយ Huddersfield, Crystal Palace ប៉ះជាមួយ Wolves, Leicester ប៉ះជាមួយ Everton, Spur ប៉ះជាមួយ Cardiff, Watford ប៉ះជាមួយ Bournemouth និង Man Utd ប៉ះជាមួយ Newcastle។ ដោយឡែកនៅរាត្រីថ្ងៃអាទិត្យទី៧វិញ Fulham និងត្រូវប៉ះជាមួយ Arsenal, Southampton ប៉ះជាមួយ Chelsea និង Liverpool ប៉ះជាមួយ Man City ដែលជាគូឯកប្រចាំសប្តាហ៍។
តើលោកអ្នកគួរបន្ថែមពិន្ទុ Fantasy Premier League របស់លោកអ្នកតាមរយៈកីឡាករមួយចំនួននៅសប្តាហ៍ទី៨នេះ ខាងក្រោមនេះគឺជាកីឡាករដែលយើងគិតថានិងអាចស៊ុតបាល់បញ្ចូលទីនិងរកពិន្ទុសម្រាប់ក្រុមលោកអ្នកបាន៖
១- Harry Kane ខ្សែប្រយុទ្ធរបស់ក្រុមមាន់ខ្នាយមាស Tottenham Hot Spur
២- Edin Hazard ខ្សែប្រយុទ្ធរបស់ក្រុមតោខៀវ Chelsea
៣- Jamie Vardy ខ្សែប្រយុទ្ធរបស់ក្រុមកញ្ជ្រោង Leicester City
៤- Lucas Moura ខ្សែបម្រើរបស់ក្រុមមាន់ខ្នាយមាស Tottenham Hot Spur
៥- Holebas ខ្សែការពាររបស់ក្រុមឪម៉ាល់ Watford
សូមសាកល្បងរើសយកកីឡាករដែលលោកអ្នកពេញចិត្តនិងជូនពរអោយមានសំណាងល្អ។