
ឃុន ឌីម៉ា ថាដៃមិនទាន់ដូចដើម ខណៈត្រូវប៉ះថៃសប្តាហ៍នេះ
ទោះបីត្រូវឡើងសង្វៀនក្នុងសប្តាហ៍នេះយ៉ាងណាក្តី ប៉ុន្តែអ្នកប្រដាល់គុនខ្មែរ ឃុន ឌីម៉ា បាន បញ្ជាក់ថារបួសដៃនៅតែមិនអាចដូចដើមវិញនោះទេ ។
ក្រោយពីដកដែកចេញពីរបួសដៃប្រកបដោយសុវត្ថិភាពជិត៣ខែកន្លងមកពេលនេះអ្នក ប្រដាល់គុនខ្មែរ ឃុន ឌីម៉ា បានវិលចូលសង្វៀនហ្វឹកហាត់ ហើយប្រើដៃបានប្រហែលកន្លះខែមកនេះប៉ុណ្ណោះ ។ តាមការអោយដឹងរបស់អនុសេនីយ៍ត្រីប្រចាំកងរាជអាវុធរូបនេះថា ស្ថាភាពដៃរបស់គេ នៅតែមិនអាចដូចដើម ពោលពេលវ៉ៃនៅឈឺតិចៗ យ៉ាងណានឹងប្រឹងប្រែងអោយពីសមត្ថភាពពេលប៉ះជាមួយកីឡាករថៃ ហ្វានិមីត នៅសង្វៀន អាស៊ីអាគ្នេយ៍ នៅថ្ងៃអាទិត្យ ទី ៧ តុលា វេលាម៉ោង ៨ ព្រឹកតទៅ ។

ឃុន ឌីម៉ា ម្ចាស់ខ្សែក្រវាត់គោលជល់ទំងន់ ៦៣.៥គីឡូក្រាម
គួររំលឹកថា ក្រោយឈ្នះខ្សែក្រវាត់ជើងឯកគោជល់វគ្គ៧ ឃុន ឌីម៉ា (ឃឹម ឌីម៉ា) បានទទួលរងរបួសបាក់ឆ្អឹកម្រាមដៃខាងស្តាំងក្នុងអំឡុងពេលប្រកួត ហើយបានទៅកាន់មន្ទីរពេទ្យដើម្បីវះកាត់តឆ្អឹង ខណៈកាលពីថ្ងៃទី០៩ កក្កដា ២០១៨ កូនប្រុសលោក ហេង ប៊ុនឃីម ត្រូវបានលោកគ្រូពេទ្យដកដែកចេញពីដៃប្រកបដោយសុវត្ថិភាព ៕