សុខធី ប្រាប់អំពីដៃគូខ្មែរ១រូបនិងថៃ១រូបដែលគួរឲ្យប្រយ័ត្នប្រយែងជាងគេ(មានវីដេអូ)
១០ប្រកួតជាងហើយដែលកូនសិស្សរបស់ខ្ញុំ សុខ ធី (កាកា) ធ្វើការប្រកួតមិនដែលចាញ់នៅសង្វៀនរាជធានីភ្នំពេញគិតទាំងជើងឯកថ្នាក់ជាតិផងដែរ នេះបើយោងទៅតាមការរៀបរបស់លោកគ្រូ សាន សៅយ៉ាន់ ដែលជាគ្រូបង្ហាត់របស់កីឡាករគុនខ្មែរ សុខ ធី។
ផ្តើមហ្វឹកហាត់គុនខ្មែរតាំងពីអាយុ៨ឆ្នាំ សុខ ធី (កាកា) ទទួលបានបទពិសោធន៍យ៉ាងក្រាស់ក្រែរទាំងការប្រកួតនៅក្នុងស្រុក និង ការប្រកួតនៅក្រៅស្រុក ដែលជាហេតុធ្វើឲ្យស្ថានីយ៍ទូរទស្សន៍ CNC បានអញ្ជើញកីឡាករដែលមានដើមកំណើតក្នុងខេត្តបន្ទាយមានជ័យរូបនេះ មកចូលរួមប្រកួតដណ្តើមពានរង្វាន់កណ្តាប់ដៃដែក ISI Palm រដូវកាលទី៣ ក្នុងនោះកីឡាករគុនខ្មែរមាន៤រូបគឺ ឈុត សេរីវ៉ានថង, តាញ់ មករា, ឡុង ជិន និង សុខ ធី នេះផ្ទាល់តែម្តង។ ចំណែកឯខាងភាគីថៃវិញមានដូចជា ភិតប៊ុនមី, កៅភូដាំ, ធ្នូសឹកឡែក និង ភូតៈវ៉ាន់។
ក្នុងចំណោមកីឡាករខ្មែរទាំង៣រូប សុខធី បានសរសើរកីឡាករ ឡុង ជិន ថាមានក្បាច់គុនល្អ ដែលគួរតែការប្រយ័ត្នប្រយែងខ្លាំងជាងគេ ចំណែកឯខាងថៃវិញ ធ្នូសឹកឡេក គឺជាដៃគូដ៏គ្រោះថ្នាក់ជាងគេបំផុតក្នុងចំណោមកីឡាករថៃ ព្រោះរូបគេស្គាល់កីឡាករថៃម្នាក់នេះតាំងពីមិនទាន់ចូលហាត់គុនខ្មែរមកម៉្លេះ។
គួរបញ្ជាក់ថា សុខ ធី (កាកា) ចាប់ផ្តើមប្រកួតវិលជុំដណ្តើមពិន្ទុដំបូងនៅថ្ងៃទី១៤ ខែតុលា ខាងមុននេះ ដោយត្រូវជួបជាមួយ កៅភូដាំ ដែលការប្រកួតធ្វើឡើងនៅសង្វៀនCNC ផ្សាយផ្ទាល់ចាប់ពីម៉ោង១១ថ្ងៃត្រង់តទៅ រៀងរាល់ថ្ងៃអាទិត្យ។
វីដេអូនិយាយនៅខាងក្រោម៖