
បឺត ខាំ ប្រាប់ដល់ សុខធី ឲ្យប្រើក្បាច់នេះឲ្យបានច្រើន បើចូលដឹងតែក្រោកមិនរួច

បឺត ខាំ
អតីតកំពូលអ្នកប្រដាល់ស្រុកខ្មែរ បឺតខាំ បានប្រាប់ទៅកាន់កីឡាករ សុខធី ដែលត្រៀមទៅប្រកួតនៅក្នុងកម្មវិធី ONE នៅថ្ងៃទី១០ ខែឧសភា នាទីក្រុងបាងកក ប្រទេសថៃ ខាងមុនថាៈ ចូលប្អូនរៀនហាត់វ៉ៃសើយឲ្យបានច្រើន ព្រោះថានៅពេលប្អូនវ៉ៃក្បាច់នេះទៅលើដៃគូប្រកួតរបស់ខ្លួន ទោះបីជាកីឡាកររូបនេះរឺងយ៉ាងណាក៏មិននៅដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ថា នេះគឺជាលើកទី៣ហើយដែល សុខធី មានវត្តមានប្រកួតក្នុងកម្មវិធី ONE ក្រោមការដឹកនាំពីសំណាក់លោក ហ៊ុន ចាន់រាជ ម្ចាស់ក្លឹប Cambodia Top Team ក៏ជាប្រូម៉ូទឺដ៏ល្បីនៅក្នុងស្រុកខ្មែរ ដែលតែងតែនាំយកគុនខ្មែរទៅប្រកួតនៅក្រៅស្រុក និងទទួលបានថវិការច្រើនផងដែរ។ ជាមួយគ្នានេះ កីឡាករលំដាប់លេខ១ស្រុកថៃ Rodtang ដែលមានបទពិសោធន៍ច្រើនក្នុងការប្រកួតនៅ ONE កីឡាកររូបនេះក៏បានត្រៀមខ្លួនប្រកួតរួចរាល់ ខណៈដែលកីឡាករលំដាប់លេខ១ស្រុកខ្មែរ សុខធី ហៅកាកា ក៏បានត្រៀមខ្លួនបានល្អដូចគ្នា ដូច្នេះមានតែជូនពរដល់គុនខ្មែរទទួលបានជោគជ័យត្រឡប់មកវិញ៕