លោក Klopp និយាយថាហង្សក្រហមអាចជួបនឹងរឿងសោកសៅតែក៏អាចទទួលបាននូវភាពរីករាយដែរ
(BC-99)
ថ្លែងនៅក្នុងអង្គសន្និសីទសារព័ត៌មានមុនការប្រកួត UEFA Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីមួយរវាង ហង្សក្រហម Liverpool និងម្ចាស់ផ្ទះ Barcelona ចូលមកដល់ លោក Jurgen Klopp បានបង្ហើបអោយដឹងខ្លះៗអំពីអារម្មណ៍របស់ខ្លួន។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Barcelona បានទម្លាក់ក្រុមខ្លាំង Manchester United ចេញពីវគ្គ8ក្រុមចុងក្រោយដែលជាហេតុធ្វើអោយអ្នកចាត់ការទូទៅរបស់ហង្សក្រហមគិតថា ក្រុមដែលមានមូលដ្ឋាននៅលើទីលាន Camp Nou មួយនេះគឺជាក្រុមមួយដ៏រឹងមាំដែលពិបាកក្នុងការប្រកួតយកឈ្នះ។ គេមិនអាចរំពឹងទៅលើបទពិសោធន៍នៃការប្រកួតរបស់ក្រុមទាំងពីរនាជំនួបពីមុនមកទេខណៈដែល Liverpool បានប្រកួតឈ្នះក្រុមកាតាលូញ៉ា 2-1 នាប្រទេសអេស្ប៉ាញកាលពីឆ្នាំ2007 ព្រោះនៅពេលបច្ចុប្បន្នក្រុមទាំងពីរមានការវិវឌ្ឃន៍ខុសគ្នា។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
លោកបានបន្ថែមថាក្រុមរបស់លោកអាចនឹងទទួលរងនូវការសោកស្តាយត្រឡប់ទៅវិញពេលប៉ះជាមួយក្រុមដែលមានសភាពដ៏រឹងមាំដូចជា FC Barcelona នេះ។ តែផ្ទុយទៅវិញលោកក៏មានភាពសុទិដ្ឋិនិយមដែរថាក្រុមរបស់ខ្លួនក៏អាចនឹងទទួលបាននូវភាពរីករាយដោយសាររកជ័យជម្នះបានផងដែរ។
ក្រុមទាំងពីរនឹត្រូវប្រកួតគ្នានៅរាត្រីនេះនៅឯទីលាន Nou Camp និងបកទៅកាន់ទឹកដី Anfield វិញនាសប្តាហ័ក្រោយ។