កីឡាករជម្រើសជាតិថៃកាត់ដាណឺម៉ាកម្នាក់ដកខ្លួនពី AFF Cup ដោយសារអាស៊ីតក្រពះ
Jonathan Khemdee, ខ្សែការពារជម្រើសជាតិថៃកូនកាត់ដាណឺម៉ាកបានផុសលើទំព័រ Instagram របស់ខ្លួនពីការដកខ្លួនពីព្រឹត្តិការណ៍ AFF Cup 2020 នៅប្រទេសសិង្ហបុរី ដោយសារបញ្ហាអាស៊ីតក្រពះ។
កីឡាករវ័យ១៩ឆ្នាំបានដួលលើទីលានអំឡុងការហ្វឹកហាត់ថ្ងៃទី០៩ ខែធ្នូ និងត្រូវបានបញ្ជូនទៅពិនិត្យនៅមន្ទីរពេទ្យ ក៏រកឃើញថា មានអាស៊ីតក្នុងក្រពះ។ លោក Alexandre Polking បានប្រាប់អ្នកសារព័ត៌មានថា មិនមានបញ្ហាធ្ងន់ធ្ងរអ្វីទេ។ ផ្ទុយទៅវិញ Jonathan បានសម្រេចចិត្តដកខ្លួនចេញវិញ។
កន្លងមក ឃើញថា មានការរអ៊ូរទាំពីក្រុមមួយចំនួនដែរក្នុងពានរង្វាន់ AFF Cup 2020 ពាក់ព័ន្ធទៅនឹងការរៀបចំអាហារ។
ជាក់ស្ដែង លោក Park Hang-seo គ្រូបង្គោលវៀតណាម និយាយថា ម្ហូបដដែលៗ រហូតក្រុមលោកព្យាយាមរកបានភោជនីយដ្ឋានវៀតណាមមួយនៅសិង្ហបុរី ទើបអាចបានប្ដូររសជាតិខ្លះ។
ជាក់ស្ដែង លោក Park Hang-seo គ្រូបង្គោលវៀតណាម និយាយថា ម្ហូបដដែលៗ រហូតក្រុមលោកព្យាយាមរកបានភោជនីយដ្ឋានវៀតណាមមួយនៅសិង្ហបុរី ទើបអាចបានប្ដូររសជាតិខ្លះ។
គួរដឹងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិថៃប្រកួតបានមួយលើកហើយក្នុងព្រឹត្តិការណ៍ AFF Cup 2020 ដោយឈ្នះទីម័រខាងកើត ២ទល់នឹង០។ ក្រុមជើងឯក៥សម័យនឹងបន្តយុទ្ធនាការពូល A នៅម៉ោង៧និង៣០នាទីយប់ថ្ងៃសៅរ៍ ទី១១ ខែធ្នូ នេះដោយត្រូវប៉ះមីយ៉ាន់ម៉ា៕