គ្រូ Man UTD ថា មិនបង្ខំ Pogba ឲ្យចុះកុងត្រាថ្មីទេ
លោក Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្ន Manchester United និយាយថា លោកមិនទទូចឲ្យ Paul Pogba បន្តនៅ Manchester United ទេ ប្រសិនបើគេចង់ចាកចេញមែននោះ។
Pogba វ័យ២៨ឆ្នាំបានចូលរួមជាមួយ Manchester United កាលឆ្នាំ២០១៦ក្នុងតម្លៃ៨៩លានផោន។ កិច្ចសន្យារបស់គេនឹងអស់សុពលភាពនាដំណាច់រដូវកាលនេះ ហើយអាចចាប់ផ្ដើមចរចាជាមួយក្លិបផ្សេងបានក្នុងខែមករា ឆ្នាំ២០២២ ខាងមុខ។
“មិនមែនថា មិនចង់ទុកគាត់ទេ ប៉ុន្តែវាជាសិទ្ធិរបស់កីឡាករ ឬចង់នៅ ឬចង់ទៅ។ ប្រសិនបើមិនចង់លេងឲ្យ Man UTD ទៅហើយ យើងម៉េចបង្ខំគេបាន។ ឥឡូវចាំមើលគាត់វិលមកហាត់វិញ ថាតើអាចបាន fit កម្រិតណា សឹមគិតបន្តទៀត។” នេះជាការបញ្ជាក់របស់លោក Rangnick។
Pogba ខានលេង៧ប្រកួតទៅហើយ ដោយសារបញ្ហាភ្លៅកើតឡើងពេលប្រកួតឲ្យជម្រើសជាតិបារាំង។
លោក Rangnick បន្ថែមថា លោកនឹងព្យាយាមស្វែងយល់ឲ្យបានច្រើនថែមទៀតពី Pogba៕