មុនរដូវកាលថ្មីចូលមកដល់ Bruno Fernandes បានសម្ដែងការមិនសប្បាយចិត្ត
ខ្សែបម្រើឆ្នើមរបស់បិសាចក្រហម Man United គឺ Bruno Fernandesបានបង្ហាញអារម្មណ៍មិនសប្បាយចិត្តបន្ទាប់ពីរូបគេបានបាត់បងមិត្តរួមក្រុមល្អគឺ Juan Mata ដែលបានចាកចេញពីក្លឹប។ យ៉ាងណាមិញការចាកចេញរបស់ Mata គិតមកទល់ពេលនេះគឺមិនទាន់បានរកទ្រនុំថ្មីនៅឡើយទេ ហើយពេលនេះ Man United កំពុងតែមានអាវទំនេរលេខពិសេសមួយដែរគឺលេខ៨ ។
ក្នុងនោះការប្រកួតជិតចូលមកដល់អាវលេខ៨នេះបានទៅលើ Bruno Fernandes ដែលអាចនិយាយបានថាលេខដែលគេស្រលាញ់ខ្លាំងតាំងពីគេលេងនៅ Sporting។
ក្រោយការប្រកាសជាផ្លូវការនៅលេខអាវថ្មីរបស់ Bruno ស្រាប់តែ Mata បានបង្ហោះសារនិយាយថា គេបានប្រាប់ខ្ញុំថាគេមិនសប្បាយចិត្តដែលយើងមិនបានលេងជាមួយគ្នាបន្ត ប៉ុន្តែពេលនេះគិតថាគេកំពុងតែលួចសប្បាយចិត្តហើយ ព្រោះគេបានពាក់អាវលេខ៨។
– F11