វិសាខាប្រកាសពីការចូលរួមរបស់កូនខ្មែរស៊ុយអែត
ក្លិបបាល់ទាត់ វិសាខា ប្រកាសនាំចូលខ្សែបម្រើចំណូលថ្មីវ័យ ២២ ឆ្នាំរបស់ខ្លួនគឺកូនកាត់ស៊ុយអែត-កម្ពុជា Mohammath Hamisi នៅថ្ងៃចន្ទ ទី១១ ខែធ្នូ នេះ។
កីឡាករមានម្ដាយជាជនជាតិខ្មែរ និងឪពុកជនជាតិស៊ុយអែត បានផ្ទេរពីក្រុម Nässjö FF នៅលីគទី៤ស៊ុយអែត ។
Hamisi ជាអតីតយុវជនរបស់ Grythyttans IF, Nora BK, Degerfors, Karlst utveck និង IFK Kumla មុនចូលរួមជាមួយក្រុមអាជីពជាលើកដំបូងនៅ Nässjö FF ដើមឆ្នាំ ២០២៣៕