Man UTD ក្លាយជាក្រុមអង់គ្លេសទី១ដែលរបូត១៥គ្រាប់ក្នុងវគ្គចែកពូល
Manchester United បានធ្លាក់ពី UEFA Champions League ហើយត្រឹមវគ្គចែកពូល បន្ទាប់ពីចាញ់ Bayern Munich ក្នុងដីខ្លួនឯងនៅប្រកួតចុងក្រោយ ដោយលទ្ធផល០ទល់នឹង១។
ក្រុមបិសាចក្រហមបានបញ្ចប់នៅបាតតារាងទៀតផង។ ក្រុមលោក Erik Ten Hag អាចរកបាន១២គ្រាប់ស្មើក្រុមកំពូលតារាង Bayern Munich តែរបូតដល់ទៅ១៥គ្រាប់។ ដូច្នេះពួកគេបានក្លាយជាក្រុមមកពី Premier League ទី១ ដែលរបូតដល់ទៅ១៥គ្រាប់។
ក្នុងការប្រកួតវគ្គចែកពូល Man UTD ឈ្នះ១ ស្មើ១ និងចាញ់៤ ក្រោម Galatasaray និង Copenhagen ៤ពិន្ទុ៕