ការត្រលប់របស់ CR7 ទំនងធ្វើឲ្យ Pogba ចោលគម្រោងចេញពី Man UTD
ប៉ុន្មានឆ្នាំចុងក្រោយ Paul Pogba ត្រូវបានភ្ជាប់ទៅនឹងការចាកចេញពី Manchester United ជាពិសេសការផ្ទេរទៅ Real Madrid ឬ Paris Saint Germain ដែលជាបំណងរបស់ខ្សែបម្រើជម្រើសជាតិបារាំងរូបនេះ។
យ៉ាងណាសារព័ត៌មាន the Athletic បានលើកឡើងថា បន្ទាប់ពីការត្រលប់របស់ Cristiano Ronaldo កីឡាករវ័យ២៨ឆ្នាំ Pogba ទំនងផ្លាស់ប្ដូរបំណងរបស់គេ ហើយអាចបន្តរួមរស់ជាមួយក្រុមបិសាចក្រហមតទៅមុខទៀត។
កិច្ចសន្យារបស់ Pogba នៅ Old Trafford នឹងអស់សុពលភាពនាដំណាច់ខែធ្នូ ឆ្នាំ២០២២ ហើយចាប់ពីខែមករា តទៅគេអាចចរចាជាមួយក្លិបឯទៀតបាន។
លោក Ole Gunnar Solskjaer អ្នកចាត់ការ Man UTD អះអាងថា លោកពិតជាចង់រក្សាទុក Pogba ហើយកន្លងមកក្លិបក៏បានប្រឹងប្រែងចរចាដើម្បីបន្លាយកិច្ចសន្យាដល់គេ។ លោកបន្ថែមថា ការវិលមកវិញរបស់ CR7 បានធ្វើឲ្យអ្នករាល់គ្នាសប្បាយចិត្ត ដូច្នេះលោករំពឹងថា Pogba នឹងមិនចាកចេញទៅណាឡើយ។
៤ប្រកួតដើមរដូវកាល២០២១/២០២២នៃក្របខណ្ឌកំពូលអង់គ្លេស Pogba រួមចំណែកសំខាន់ ដោយ assist ដល់ទៅ៧ដង ខណៈ Man UTD កំពុងឈរកំពូលតារាង មាន១០ពិន្ទុ៕