Kane បានប្រើពេលវេលាតែ២១នាទី ក្នុងការស៊ុត Hat-Trick នៅយប់មិញនេះ
ការប្រកួតវគ្គសន្សំពិន្ទុនៃពានរង្វាន់ Europa Conference League យប់មិញនេះ ខ្សែប្រយុទ្ធ Harry Kane បានស៊ុតបាល់បញ្ជូលទីបាន Hat-Trick ដោយចំណាយពេលវេលាតែ២១នាទីតែប៉ុណ្ណោះ ពោលគឺ នៅនាទី៦៨’, ៧៦’ និង ៨៧’ ក្រោយចប់ការប្រកួតឈ្នះក្រុម Mura ៥ទល់១។ សូមបញ្ជាក់ថា នេះគឺជាគ្រាប់ការស៊ុត Hat-Trick លើកទី១៣របស់កីឡាករ Kane ក្នុងនាមជាខ្សែប្រយុទ្ធរបស់ក្រុមមាន់ខ្នាយមាស។ ស្របពេលដែលកីឡាករវ័យ២៨ឆ្នាំរូបនេះ នៅតែមានបំណងចង់ចាកចេញពីក្លិប ខណៈដែល Man City នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសនេះដដែរ៕