អង់គ្លេសឈ្នះជើងឯក EURO U21 សាជាថ្មីក្នុងរយៈពេលជិត៤០ឆ្នាំ
ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសបានយកឈ្នះអេស្ប៉ាញដោយលទ្ធផល១ទល់នឹង០ ឈានទៅក្រសោបបានតំណែងជើងឯកអឺរ៉ុប EURO អាយុក្រោម២១ឆ្នាំ ឆ្នាំ២០២៣ នៅថ្ងៃសៅរ៍ ទី០៨ ខែកក្កដា។
ការទាត់បាល់ហ្វ្រីឃីកពី Cole Palmer ក្នុងនាទី៤៥+៤ បានបុកខ្នងមិត្តរួមក្រុម Curtis Jones ចូលទីបានសម្រេច។ នៅចុងម៉ោង ក្រុមទាំង២ក៏បានបាត់បង់កីឡាករម្នាក់មួយផងដែរ។
គួរដឹងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសបានឈ្នះជើងឯក EURO U21 នេះទាំងមិនរបូតគ្រាប់បាល់ទាល់តែសោះ ហើយក៏ជាឈ្នះជើងឯកលើកទី៣ បន្ទាប់ពីឆ្នាំ១៩៨២ និង១៩៨៤៕