Paul Pogba និងក្លាយជាកីឡាករដែលទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតនៅក្លឹបជាមួយនឹងកិច្ចសន្យាថ្មីរយៈពេល ៥ ឆ្នាំ
ក្រុមបិសាចក្រហម Manchester United បានកំណត់ថានឹងធ្វើឱ្យ Paul Pogba ក្លាយជាកីឡាករដែលទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតនៅក្លឹបជាមួយនឹងកិច្ចសន្យាថ្មីរយៈពេល ៥ ឆ្នាំដែលមានតម្លៃ ៤០ ម៉ឺនផោនក្នុងមួយសប្តាហ៍។
Pogba នៅសល់តែមួយឆ្នាំទៀតលើកុងត្រាបច្ចុប្បន្ន ២៩០.០០០ ផោនក្នុងមួយសប្តាហ៍ ស្របពេលដែល United កំពុងអស់សង្ឃឹមក្នុងការចង់ឲ្យកីឡាករសញ្ជាតិបារាំងរូបនេះបន្តស្នាក់នៅ Old Trafford មុនពេលទីផ្សារដោះដូរកីឡាករបិទ។ ទោះយ៉ាងណាខ្សែបម្រើសញ្ជាតិបារាំងរូបនេះមិនទាន់ទទួលយកការផ្តល់ជូនចុងក្រោយរបស់បិសាចក្រហមនៅឡើយទេ ហើយប្រសិនបើ Pogba ទទួលសំណើរនៅទឹកប្រាក់នោះមែន រូបគេនិងទទួលបានប្រាក់ប្រចាំសប្តហ៍ច្រើនជាង David De Gea ទៅទៀត ខណៈដែលអ្នកចាំទីសញ្ជាតិអេស្ប៉ាញទទួលបាន ៣៧៥.០០០ ផោនក្នុងមួយសប្តាហ៍៕