Bayern កំពុងចរចាជាមួយអតីតគ្រូបណ្ដោះអាសន្ន Man UTD
ការចរចារវាង Bayern Munich និងគ្រូបង្វឹកជនជាតិ លោក Ralf Rangnick កំពុងបន្តយ៉ាងរលូន។
Rangnick វ័យ៦៥ឆ្នាំបានបញ្ជាក់កាលពីសប្តាហ៍មុនថា លោកត្រូវបានទាក់ទងអំពីការងារដោយក្លឹបនៅ Bundesliga ។
Bayern ចង់បាន Rangnick មកជំនួសដំណែងគ្រូបង្គោលបច្ចុប្បន្ន Thomas Tuchel ដែលនឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។
បច្ចុប្បន្ន Rangnick កំពុងត្រៀមដឹកនាំជម្រើសជាតិអូទ្រីសក្នុងការប្រកួតជើងឯកអឺរ៉ុបនៅប្រទេសអាល្លឺម៉ង់នាពេលខាងមុខ៕