![](https://www.msrsport.com/wp-content/uploads/2024/05/TALKSPORT-SAGBO-MANE.jpg)
Sadio Mane បានជួយឲ្យអ្នកបើកបររថយន្តរបស់គាត់ឲ្យក្លាយជាកីឡាករថ្មីរបស់ក្លឹប Bayern Munich
ថ្មីៗនេះ តៃកុងឡានរបស់ Mane ឈ្មោះ Desire Segbe បានចុះហត្ថលេខាលើកិច្ចសន្យាដើម្បីក្លាយជាកីឡាករបាល់ទាត់អាជីពនៅក្លឹប Bayern Munich អរគុណទៅដល់ Sadio Mane ដែលដែលអ្នកទាំងពីរបានជួបគ្នា កាលនៅក្លឹប Metz កាលពីដប់ឆ្នាំមុន។
ពួកគេទាំងពីរបានបោះជំហានដំបូងរបស់ពួកគេក្នុងកីឡាបាល់ទាត់ជាមួយគ្នាក៏ដោយ ប៉ុន្តែអាជីពរបស់ពួកគេគឺខុសគ្នាទាំងស្រុង។ ខណៈពេលដែល Mane បានបង្កព្យុះភ្លៀងជាមួយសេណេហ្គាល់, Southampton និង Liverpool, Segbe បានដើរតាមលីគដែលមិនស្គាល់ដូចជាក្លឹបក្របខ័ណ្ឌទីពីរនៅប្រទេសរ៉ូម៉ានី ក្របខ័ណ្ឌទីបីប្រទេសបារាំង និងលីគទីប្រាំប្រទេសអង់គ្លេស។ ថ្មីៗនេះ Segbe មិនមានការងារធ្វើនោះទេដូច្នេះហើយទើប Mane បានសម្រេចចិត្តជួលគាត់ជាអ្នកបើកបរផ្ទាល់ខ្លួន ទោះបីជាគាត់គិតថាជំនួយនេះមិនគ្រប់គ្រាន់សម្រាប់មិត្តរបស់គាត់ក៏ដោយ។
បន្ទាប់មកគាត់បានស្នើសុំអ្នកគ្រប់គ្រងក្លឹប Bayern Munich អញ្ជើញមិត្តរបស់គាត់មកសាកល្បងធ្វើតេស្តជាកីឡាករបាល់ទាត់ទីបំផុត Segbe ត្រូវបានទទួលយក និងចុះហត្ថលេខាដោយក្លឹបដែលដឹកនាំដោយ Martin Demichelis។ ទឹកចិត្ត និងសេចក្តីល្អរបស់ Sadio Mane គ្មានអ្វីអាចប្រៀបផ្ទឹមបានឡើយ!!