
បញ្ជីចុងក្រោយក្រុមធំ និង U23 ក្រោយចប់តេស្ដកម្លាំងរួចរាល់
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ចេញបញ្ចីចុងក្រោយក្រុមធំជម្រើសជាតិ និងក្រុមអាយុក្រោម២៣ឆ្នាំសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនៅសប្ដាហ៍ក្រោយ។
ក្នុងបញ្ជីក្រុមធំ គេមិនបានឃើញកីឡាករធ្លាប់ជាប់ជារឿយៗកាលពីមុន ដូចជា សុះ ស៊ូហាណា និងអ៊ន ចាន់ប៉ូលីន ជាដើម តែកីឡាករខ្លះក៏បានវិលចូលជម្រើសជាតិវិញ ដូចជា គួច ដានី, រុឹង ប៊ុនហៀង, កាន់ ពិសាល, ឈង់ ប៊ុនណាត ជាដើម។
ក្រុមធំនឹងត្រូវប្រកួតជាមួយបង់ក្លាដែសនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា និងក្រុម U23 ប្រកួតនៅថ្ងៃអង្គារ ទី២០ ខែកញ្ញា នាពហុកីឡដ្ឋានជាតិមរតកតេជោ ដូចគ្នា។
គួរបញ្ជាក់ថា ការប្រកាសបញ្ជីចុងក្រោយត្រូវបានធ្វើឡើង២ថ្ងៃក្រោយការតេស្ដកម្លាំង៕