![](https://www.msrsport.com/wp-content/uploads/2024/05/pep.jpg)
Pep ស្រក់ទឹកភ្នែកពេលសួររឿង Klopp
ក្រោយដឹកនាំ Manchester City លើកពាន Premier League ជាលើកទី៤ជាប់ៗគ្នា លោក Pep Guardiola បានសម្រក់ទឹកភ្នែកក្នុងសន្និសីទសារព័ត៌មានពេលត្រូវបានសួរជុំវិញការចាកចេញរបស់លោក Jurgen Klopp ពី Liverpool។
លោក Pep អះអាងថា លោក Klopp ជាចំណែកយ៉ាងសំខាន់នៃអាជីពរបស់លោក ជួយលោកឈានដល់ចំណុចកំពូលនៃអាជីព។
លោក Jurgen Klopp បានចាកចេញពី Liverpool ហើយនាដំណាច់រដូវកាល២០២៣/២០២៤នេះ ក្រោយកាន់តំណែងលើកដំបូងក្នុងឆ្នាំ២០១៥។
ចំណែកលោក Pep Guardiola បានដឹកនាំ Manchester City ឈ្នះជើងឯក Premier League ៧ដងក្នុងរយៈពេល៨ឆ្នាំចុងក្រោយ៕