
FC Barcelona និងធ្វើរឿងមួយនេះទៀតដើម្បីទទួលលុយទិញកីឡាករបន្ថែម
ប្រធានក្លឹប Barcelona លោក Joan Laporta បានអោយដឹងថា ក្លឹបរបស់លោកបានលក់សិទ្ធិ Barca Studio ចំនួន២៥ ភាគរយ ស្មើនឹងប្រមាណ ១០០លានដុល្លារ ទៅអោយវេបសាយឌីជីថល Socios.comដើម្បីចុះឈ្មោះកីឡាករទើបនាំថ្មីៗចូលរួមក្លិប ។
កន្លងមកនេះ Barcelona ត្រូវបានគេងឿងឆ្ងល់និងរិះគន់រឿងមានលទ្ធភាពនាំចូលកីឡាករថ្មីៗជាច្រើនសម្រាប់រដូវកាលក្ដៅ ដ្បិត ចំណូល ចំណាយ និងបំណុលក្លឹបនេះគឺស្ថិតក្នុងបញ្ហាហិរញ្ញវត្ថុនៅឡើយ។ យ៉ាងណាមកទល់នឹងក្លឹបនេះបានធ្វើការបង្ហាញទិន្នន័យដែលពួកគេបានលក់ផ្នែកមួយចំនួនរបស់ក្លឹបដើម្បីនាំចូល និងចុះឈ្មោះកីឡាករដូចជា លក់សិទ្ធិ ២៥ ភាគរយ នៃ Barca Studio ទាក់ទាញវិនិយោគទន់ ក៏ដូចជាលក់សិទ្ធិផ្សាយជាច្រើន។
កាលពីខែមិថុនាកន្លងទៅ Barcelona បានលក់ភាគហ៊ុនសិទ្ធិទូរទស្សន៍ La Liga TV ២៥ភាគរយ ទៅក្រុមហ៊ុនវិនិយោគអាមេរិក Sixth Street Partners តម្លៃប្រមាណ ២១៦ លានដុល្លារ ដែលធ្វើអោយក្លិបអាចនាំយកកីឡាករដូចជា Raphinha និង Robert Lewandowski។ ហើយកាលខែមីនាឆ្នាំ ២០២២ ពួកគេ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន កម្មវិធីមាតិការតន្ត្រី Spotify តម្លៃជាង ៣០០លានដុល្លារ ដែលជាម្ចាស់ឧបត្ថម្ភថ្មីនៅលើអាវរបស់កីឡាករក្នុងក្រុម និងកិច្ចសន្យាប្តូរឈ្មោះកីឡដ្ឋានទៅជា Spotify Camp Nou៕
អត្ថបទ៖ F11