Sanchez ចេញពី Inter ទំនងទៅ Marseille
Inter Milan បានបញ្ចប់កិច្ចសន្យាខ្សែប្រយុទ្ធ Alexis Sanchez ហើយ ហើយទ្រនំថ្មរបស់គេត្រូវបានដឹងថា អាចជា Olympique Marseille។ តែយ៉ាងណា ការផ្លាស់ទៅក្រុមនៅបារាំងបាន ទាល់តែគេកាត់បន្ថយថ្លៃនឿយហត់។
តាមការចុះផ្សាយពីសារព័ត៌មាន Sky Sports ការផ្លាស់ទៅ Marseille អតីតកីឡាករ Barcelona, Arsenal និង Manchester United ខាងលើនឹងទទួលបានថ្លៃនឿយហត់៣លានអឺរ៉ូក្នុងមួយរដូវកាល។
ការចាកចេញរបស់កីឡាករជម្រើសជាតិឈីលីរូបនេះក៏ដោយសារតែគេមិនស្ថិតក្នុងគម្រោងរបស់លោក Simeone Inzaghi ខណៈ Romelu Lukaku ក៏បានវិលត្រលប់ទៅ Inter Milan វិញដែរ។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំ Inter ចង់កាត់បន្ថយចំណាយដែល Sanchez ទទួលបានដល់ទៅជាង១០លានអឺរ៉ូក្នុងមួយរដូវកាល៕