តោះមកយល់អត្ថន័យ 50+1 ដែលប្រិយមិត្ត ManU ចង់អោយ ManU ប្រើ
តោះមកយល់អត្ថន័យ 50+1 ដែលប្រិយមិត្ត ManU ចង់អោយ ManU ប្រើ ជាពិសេសអាចនិងប្រើសំរាប់ក្រុមបាល់ទាត់ដែលនៅ Premier League ដែលរូបមន្ត 50+1 មានដើមកំណើតក្នុងប្រទេសអាល្លឺម៉ង់តាំងពីឆ្នាំ 1998 ដែលត្រូវបានប្រើមកដល់ពេលបច្ចុប្បន្ន។ ក្រុមបាល់ទាត់ដែលលេងលីគអាជីពនៅអាល្លឺម៉ង់ ភាគច្រើនតំរូវអោយប្រើរូបមន្តនេះពាក្យ 50+1 មានន័យថា ម្ចាស់ភាគហ៊ុនរបស់ក្រុមបាល់ទាត់មិនអាចមានភាគហ៊ុនផ្តាច់មុខនោះទេ រឺមិនច្រើនជាង 49% គឺត្រូវមានភាគីផ្សេងចូលមកវិនិយោគជាមួយ សូម្បីអ្នកគាំទ្រក៏អាចមាលទ្ធភាពទិញភាគហ៊ុននេះបានដែរ តាមចំនួនតិចរឺច្រើន។
រូបមន្តនេះ វាមានប្រយោជន៏លើការសំរេចផ្សេងរបស់ក្រុម ដែលត្រូវបានធ្វើសេចក្តីសំរេចដោយការបោះឆ្នោតតាមសំលេងនៃម្ចាស់ភាគហ៊ុននិមួយៗ ជាពិសេសសំលេងរបស់អ្នកគាំទ្រ បើសិនជាសំលេងភាគច្រើនសំរេចហើយ នោះក្លឹបនិងត្រូវធ្វើតាម។
មានហេតុផលលើកលែងមួយលើរូបមន្ត 50+1 នេះ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2011 ករណីបើសិនជាក្រុមមួយមានអ្នកវិនិយោគច្រើនជាង 20ឆ្នាំ គឺអាចអនុគ្រោះសំរាប់រូបមន្តនេះបាន រឺទុកការសំរេចចិត្តលើម្ចាស់ភាគហ៊ុនធំ ដែលបច្ចុប្បន្នមានតែ 2ក្លឹបប៉ុណ្ណោះគឺ Leverkusen និង Wolfsburg ការដែល Bayern Munich និង Dortmund មិនមានឈ្មោះចូលលេងក្នុងពានរង្វាន់ European Super League គឺមកពីឥទ្ធិពលនៃរូបមន្ត 50+1 នេះហើយ ដែលធ្វើប្រជាមតិបដិសេដដាច់ខាត។ យោងតាមអត្ថន័យខាងលើនេះហើយដែលប្រិយមិត្តបិសាចក្រហម ManU ចង់អោយក្រុមរបស់ខ្លួនប្រើរូបមន្ត 50+1 នេះ ដើម្បីមានការចូលរួមសំរេចចិត្តលើការធ្វើអ្វីមួយរបស់ក្រុម មិនមែនសំរេចតែលើម្ចាស់ភាគហ៊ុនម្នាក់ឯង ដូចករណីតវារឿង Super League ជាដើម៕