កូន Kane រងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍
កូន Harry Kane ចំនួន៣នាក់បានរងរបួសស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំពេលដែលរូបគេត្រៀមប៉ះ Arsenal ក្នុងវគ្គ៨ក្រុម នៃក្របខ័ណ្ឌ Champions League ជើងទីមួយ។
សារព័ត៌មានបានរាយការណ៍ថា គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោងប្រហែល ៥ និង ១៥ នាទីល្ងាច ថ្ងៃចន្ទនៅលើផ្លូវមួយនៅខាងក្រៅ Schaftlarn ក្រុងមួយភាគខាងត្បូងក្រុង Munich ។
អ្នកបើកបររថយន្ត Renault ពណ៌ប្រផេះ ត្រូវបានគេនិយាយថា ចង់បត់ឆ្វេង ទៅកាន់ផ្លូវឡើងភ្នំ នៅពេលដែលគាត់បានបុកជាមួយរថយន្ត Mercedes Vito ពណ៌ខ្មៅ ដែលកំពុងតែដឹកកូនរបស់ Kane ។
កូនបីនាក់របស់ Kane ឈ្មោះ Louis អាយុ ៣ ឆ្នាំ Vivienne អាយុ ៥ ឆ្នាំ និង Ivy អាយុ ៧ ឆ្នាំបានរងរបួសស្រាល ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះដោយរថយន្តសង្គ្រោះបន្ទាន់។ កូនទី ៤ របស់ Kane ឈ្មោះ Henry ដែលកើតក្នុងខែសីហា មិនត្រូវបានគេជឿថាបាននៅក្នុងរថយន្តអំឡុងពេលគ្រោះថ្នាក់នោះទេ៕