វគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោនឹងប្រព្រឹត្តទៅនៅស្តាតអូឡាំពិក
វគ្គផ្ដាច់ព្រ័ត្រការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤ នាពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)។
សម្រាប់គូដណ្ដើមលេខ៣ ធ្វើឡើងនៅម៉ោង៤ល្ងាច និងគូជើងឯកដំណើរការនៅម៉ោង៧យប់។
គួរដឹងដែរថា ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន នឹងប្រជែងគ្នាយកជើងឯកពាន ខណៈបឹងកេតជួបវិសាខាយកលេខ៣។
ក្នុងការប្រកួតជើងទី២នៅថ្ងៃពុធ ទី១០ ខែមេសា ព្រះខ័នរាជស្វាយរៀងបានយកឈ្នះបឹងកេតសរុបទាំង២ជើង ៤ទល់នឹង៣ និងភ្នំពេញក្រោនឈ្នះវិសាខាសរុបទាំង២ជើង ៦ទល់នឹង៣៕