Pedri ទម្លាយពាក្យពេចន៍ Xavi មុនដើរចូលទីលានក្នុងប្រកួតឈ្នះ PSG
ខ្សែបម្រើ Pedri បានទម្លាយពាក្យពេចន៍ដែលលោក Xavi Hernandez ប្រាប់រូបគេមុនការប្រកួតទល់ Paris Saint Germain ដែល Barcelona ឈ្នះ២ទល់នឹង៣ ក្នុងជើងទី១ វគ្គ៨ក្រុមចុងក្រោយ UEFA Champions League។
គេហទំព័រ UEFA បានដកស្រង់សម្តី Pedri ថា “៖Xavi គ្រាន់តែប្រាប់ខ្ញុំឱ្យរៀបចំខ្លួន និងត្រៀមខ្លួនដើម្បីរួមចំណែក។ គាត់ចង់ឱ្យយើងដាក់សម្ពាធលើ PSG និងដាក់សម្ពាធក្នុងកម្រិតខ្ពស់។ ពេលខ្ញុំចូលទីលាន ខ្ញុំពិតជារំភើប និងចង់ជួយមិត្តរួមក្រុម។ Assist ឱ្យ Raphinha ស៊ុតបានល្អណាស់។ ទាំងគ្រូបង្វឹក Barcelona និង PSG សព្វថ្ងៃចូលចិត្តលេងបាល់ទាត់បែបសម្រុក វាយលុក ដាក់សម្ពាធខ្លាំង។”
ជើងទី២នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នាកីឡដ្ឋាន Camp Nou របស់ Barcelona៕