ថ្ងៃនេះ Yudai អាចនឹងចាប់ផ្ដើមហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ
បើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុមកីឡាករជម្រើសជាតិកម្ពុជានឹងបន្តការហ្វឹកហាត់នៅថ្ងៃសៅរ៍ ទី០៧ ខែតុលា នេះ។
ការហ្វឹកហាត់នឹងធ្វើឡើងនៅទីលានពហុកីឡដ្ឋានជាតិមរតកតេជោ។
គួរដឹងដែរថា Yudai Ogawa ត្រូវបានកោះហៅចូលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រៀមប្រកួតជម្រុះ FIFA World Cup 2024 តទល់ប៉ាគីស្ថាន នៅថ្ងៃទី១២ និងថ្ងៃទី១៧ ខែតុលា។
ខ្សែបម្រើប្រយុទ្ធដើមកំណើតជប៉ុនបានមកដល់កម្ពុជាដំបូងក្នុងឆ្នាំ២០១៨ចូលរួមជាមួយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ មុនផ្ទេរទៅអង្គរថាយហ្គឺរ រដូវកាល២០១៩។
រដូវកាល ២០២១ Yudai បានផ្លាស់ទៅភ្នំពេញក្រោនរហូតដល់បច្ចុប្បន្ន៕