
Luka Modric ឈ្នះពានកីឡាករល្អជាងគេនៅអឺរ៉ុបជាលើកដំបូង ក្រោយវ៉ាដាច់ពិន្ទុ Cristiano Ronaldo
ខ្សែបម្រើ Luka Modric ត្រូវបានប្រកាសជាម្ចាស់ឈ្នះពានកីឡាករល្អជាងគេនៅអឺរ៉ុបសម្រាប់រដូវកាល២០១៧-១៨ ក្រោយនាំមុខអតីតមិត្តរូមក្រុម Cristiano Ronaldo ៩០ពិន្ទុ និង Mohamed Salah ១៧៩ពិន្ទុ។
តាមការចេញបញ្ជីតារាងពិន្ទុរបស់ UEFA សម្រាប់កីឡាករល្អជាងគេនៅអឺរ៉ុបឃើញថាសមាជិករបស់ Real Madrid ទទួលបាន៣១៣ពិន្ទុ ខណៈ Ronaldo បាន២២៣ និង Salah បាន១៣៤ពិន្ទុ។
ដោយឡែកការបោះឆ្នោតជ្រើសរើសនេះកើតចេញពីគ្រូបង្វឹកទាំង៨០ដែលចូលរួមប្រកួតនៅ UEFA Champions League ចាប់ពីវគ្គចែកពូកមាន៣២នាក់ និង UEFA Europa League មាន៤៨នាក់កាលពីរដូវកាលមុន។ សម្រាប់អ្នកកាសែត៥៥នាក់ដែលជ្រើសរើសដោយ European Sports Media ក៏មានសិទ្ធិចូលរួមដែរ។
Luka Modric ជាសមាជិកដ៏សំខាន់មួយរូបដែលជួយ Real Madrid ឈ្នះពាន UEFA Champion League ៣រដូវកាលជាប់គ្នា។