Real Madrid កំពុងពិចារណាទុក Bale ឬក៏ James ក្រោយពេល Asensio របួសមួយរដូវកាល
យោងតាមរបាយការណ៍នៅអេស្ប៉ាញបានចេញផ្សាយថា គ្រូបង្វឹក Real Madrid លោក Zinedine Zidane កំពុងតែពិចារណាក្នុងការទុកខ្សែប្រយុទ្ធ Gareth Bale ឬក៏ខ្សែបម្រើ James Rodriguez ឲ្យនៅក្លឹបសម្រាប់រដូវកាលនេះ ក្រោយពេលដែលខ្សែបម្រើ Marco Asensio មានបញ្ហារបួសរហែកសាច់ដុំហើយត្រូវសម្រាកព្យាបាលពេញ១រដូវកាលតែម្តង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Bale កាលពីពេលថ្មីៗនេះត្រូវបានផ្សារភ្ជាប់ថានឹងផ្លាស់ទៅកាន់ក្លឹបនៅលីគកំពូលចិន Jiangsu Suning ដោយក្លាយជាកីឡាករដែលទទួលបានថ្លៃនឿយហត់ច្រើនជាងគេបង្អស់លើលោក ខណៈគ្រូបង្វឹក Zinedine Zidane និយាយថាការចាកចេញរបស់គេអាចនឹង ល្អសម្រាប់គ្រប់គ្នា។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ដោយឡែកសម្រាប់ខ្សែបម្រើ James Rodriguez វិញមិនទាន់មានក្រុមលេងនៅឡើយទេ ក្រោយអស់កុងត្រាជាមួយ FC Bayern Munich ក្នុងនាមជាកីឡាករខ្ចីជើង ខណៈពាក្យចច៉ាមអារ៉ាមក្នុងការផ្លាស់ទៅ Napoli និង Atletico Madrid ហាក់ស្ងប់ បន្ទាប់ពីលេចមុខចូលហ្វឹកហាត់ជាមួយ Real Madrid វិញកាលពីម្សិលមិញ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរឲ្យដឹងថា គ្រូបង្វឹក Zidane កំពុងតែឈឺក្បាលយ៉ាងខ្លាំង ដោយសារតែ Real Madrid កំពុងតែមានបញ្ហាខ្វះខាតកីឡាករសម្រាប់ការប្រកួត Pre-Season នឹងការត្រៀមបើករដូវកាលថ្មីនេះ ក្រោយពេលកីឡាករជាច្រើនមានបញ្ហារបួសជាបន្តបន្ទាប់។