Juventus ត្រៀមចំណាយគ្រប់យ៉ាងដើម្បីយក Pep Guardiola មកដឹកនាំនៅរដូវកាលក្រោយ
យោងតាមសារព័តមាន The Sun បានអោយដឹងថា Juventus និងផ្តល់គ្រប់យ៉ាងអោយ Pep Guardiola ដើម្បីបានមកដឹកនាំក្រុមនៅរដូវកាលថ្មី ២០២០/២០២១។ ក្រុមយក្សនៅអ៊ីតាលី បានព្យាយាមទាក់ទងគ្រូបង្វឹកជនជាតិអេស្ប៉ាញរូបនេះមកដឹកនាំកាលពីឆ្នាំមុនដែរ ប៉ុន្តែត្រូវបានទទួលចំលើយបដិសេធ។
លោក Pep ប្រលូកចូលសមរភូមិ Premier League ជាមួយ Manchester City កាលពីឆ្នាំ ២០១៦ ហើយបានចុះកិច្ចសន្យាបន្តនៅដឹកនាំក្រុមជើងឯក Premier League រហូតដល់ដំណាច់រដូវកាលក្រោយ។ ប៉ុន្តែពេលនេះ Juventus កំពុងចាប់អារម្មណ៏ខ្លាំង និងហ៊ានផ្តល់គ្រប់យ៉ាងដើម្បីបាន Pep Guardiola មកដឹកនាំ។
រឿងរ៉ាវនេះវាអាចទៅរួចដែរ ព្រោះ Pep ចូលចិត្តបទពិសោធន៏ថ្មីក្នុងការដឹកនាំក្រុម ដូចជាកាលដែរគាត់ដឹកនាំ Barcelona ជោគជ័យ ៤រដូវកាល Bayern Munich ជោគជ័យ ៣រដូវកាល Manchester City ថ្វីតែមិនទាន់ឈ្នះ Champions League ក៏ឈ្នះ Premier League និង FA Cup ហើយគាត់អាចនិងពិចារណាក្នុងការបោះជំហានប្រលូក្នុងសមរភូមិថ្មីនៅ Serie A របស់អ៊ីតាលីក៏ថាបាន ណាមួយកាលនៅជាកីឡាករគាត់ក៍ធ្លាប់លេងនៅក្របខណ្ឌកំពូលរបស់អ៊ីតាលីបាន ៣រដូវកាលផងដែរ៕