ខ្សែប្រយុទ្ធ Sergio Aguero របួសជង្គង់ក្រោយជួយឱ្យ Man City ឈ្នះពានរង្វាន់ EFL Cup
Manchester City បានបន្តឈ្នះពានរង្វាន់ EFL Cup (League Cup) ២០២០ ដែលជាការឈ្នះជើងឯក៣ឆ្នាំជាប់ៗគ្នា បន្ទាប់ពីបានផ្តួល Aston Villa ២ទល់នឹង១ កាលពីយប់មិញនៅកីឡដ្ឋាន Wembley។
ខ្សែប្រយុទ្ធ Sergio Aguero ជាអ្នករកគ្រាប់ទីមួយឱ្យក្រុមការពារជើងឯក មុនពេលខ្សែបម្រើ Rodri ជាអ្នកធ្វើបានគ្រាប់ទីពីរ ខណៈ Mbwana Samatta រកបានមួយគ្រាប់សងវិញឱ្យ Aston Villa។
យ៉ាងណាក្តីក្រោយជួយឱ្យក្រុមទទួលបានជើងឯក Sergio Aguero បានមានបញ្ហារបួសជង្គង់ដោយត្រូវបានផ្តូរចេញនៅចុងម៉ោងនានាទីទី៨៤ ខណៈក្រោយចប់ការប្រកួតកីឡាករសញ្ជាតិអាហ្សង់ទីនបានបង្ហើបថា របួសគេមិនធ្ងន់ធ្ងរទេ ប៉ុន្តែ Man City មិនទាន់ចេញសេចក្តីរាយការណ៍អំពីបញ្ហារបួសរបស់ខ្សែប្រយុទ្ធនេះនៅឡើយទេ។