កូនទី៣លោក អេ ភូថង ប្រកួតវិញ្ញាសាប្រយុទ្ធវ៉ូវីណាម ថ្ងៃនេះ
កូនប្រុសទី៣ លោក អេ ភូថង គឺកីឡាករ អេ អាំម៉ារិនភូថង ត្រូវចេញប្រកួតស្វែងរកមេដាយក្នុងវគ្គ៨នាក់ វិញ្ញាសាប្រយុទ្ធទម្ងន់៦០គីឡូក្រាម ក្នុងកីឡាវ៉ូវីណាម ស៊ីហ្គេម ថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា នេះ។
គេជាកីឡាករមានប្រភពពីគុនខ្មែរម្នាក់ក្នុងចំណោម៣នាក់ ពោលគឺ អេ វីរៈខាំឈីតភូថង និង សែន រ៉ាដេត ដែលចូលរួមស៊ីហ្គេម ក្នុងប្រភេទកីឡាវ៉ូវីណាម។
ដោយឡែក សម្រាប់វិញ្ញាសាប្រយុទ្ធម្នាក់ទៀត មានកីឡាការិនី ជុក សុម៉ាលី ខណៈកីឡាការិនី ពៅ សុខា និងកីឡាការិនី សឿ ច័ន្ទលក្ខិណា ត្រូវប្រយុទ្ធវិញ្ញាសាគូដាវនារី។
សម្រាប់ការប្រកួតថ្ងៃទី០១ នៅថ្ងៃពុធ ទី១៨ ខែឧសភា កម្ពុជា ដណ្ដើមបានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ១។
នេះជាលើកដំបូងហើយដែលវ៉ូវីណាមកម្ពុជា បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ខណៈ២០២៣ ដែលធ្វើឡើងនៅប្រទេសកម្ពុជា ផ្ទាល់ខ្លួន សហព័ន្ធក៏ត្រៀមសម្រាប់ប្រកួតដែរ៕