ខ្លាចាស់ Franck Ribery ត្រូវសំរាកព្យាបាលរបួសរហូតដល់ដើមឆ្នាំ ២០២០ ទើបអាចចូលលេងវិញបាន
តារាជើងចាស់ Franck Ribery និងអវត្តមាន ១០សប្តាហ៍ដោយសារបញ្ហារបួសជង្គង់ធ្ងន់ធ្ងរអំឡុងការប្រកួតជាមួយ Lecce ក្នុងក្របខ័ណ្ឌ Serie A កាលពីថ្ងៃទី ៣០ វិច្ឆិកា កន្លងទៅ។
សេចក្តីប្រកាសផ្លូវការនៅរាត្រីថ្ងៃសៅរ៍ដោយក្រុមបាល់ទាត់ Fiorentina អំពីកីឡាករជនជាតិបារាំង និងត្រូវសំរាកព្យាបាលរបួសរហូតដល់ខែកុម្ភៈឆ្នាំ ២០២០។ ដោយបច្ចុប្បន្ន Ribery កំពុងស្ថិតក្រោមការតាមដានអាការៈរបួសពីគ្រូពេទ្យជំនាញ ដោយរំពឹងថានិងត្រឡប់ចូលហ្វឹកហាត់ក្រោយពេលព្យាបាល១០សប្តាហ៍។
ក្រោយក្លាយខ្លួនជាកីឡាកររបសស់ Fiorentina ក្នុងរដូវកាលនេះកីឡាករវ័យ ៣៦ឆ្នាំ ស៊ុតបញ្ចូលទីបាន ២គ្រាប់ និងបញ្ចូនបាល់សំរេចបាន ១១លើក រុញច្រានក្រុមអោយស្ថិតនៅចំណាត់ទី១៣នៃលីក Serei A របស់អ៊ីតាលី៕