Watford បានកៅអីទៅ Premier League វិញ
Watford ទទួលបានកៅអីទៅកាន់ក្របខណ្ឌ Premier League វិញហើយ ក្រោយធ្លាក់ទៅលេងនៅក្របខណ្ឌ Championship បានមួយរដូវកាល។
ក្នុងការប្រកួតសប្ដាហ៍ទី៤៤ នៅថ្ងៃសៅរ៍ ទី២៤ ខែមេសា ក្រុមរហស្សនាមឪម៉ាល់លឿងបានយកឈ្នះ Millwall ១ទល់នឹង០ ទាត់បញ្ចូលទីដោយ Ismaila Sarr ដែលជាបាល់ប៉េណាល់ទីនាទី១១។
Watford នឹងរួមដំណើរជាមួយ Norwich City ទៅ Premier League វិញ ខណៈក្រុមទាំង២ក៏ធ្លាក់ទៅ Championship រដូវកាលនេះដូចគ្នា។
Watford ដែលដឹកនាំដោយអ្នកចាត់ការជនជាតិអេស្ប៉ាញ លោក Xisco Munoz ពិតជាធ្វើបានល្អបំផុតចាប់តាំងពីឆ្នាំ១៩៧៧មក ដោយឈ្នះ១៨ដងនៅទឹកដី Vicarage។
ឆ្លងកាត់ការប្រកួត៤៤ដង Watford មាន៨៨ពិន្ទុ ឈរលេខ២ ពីក្រោមក្រុមលេខ១ Norwich ៥ពិន្ទុ និងពីលើក្រុមលេខ៣ Brentford ១០ពិន្ទុ។
សម្រាប់ក្រុមដែលត្រូវជម្រុះ យកកៅអីចុងក្រោយក៏រកឃើញបានមួយហើយដែរ គឺ Brentford៕