Liverpool ស៊ី Wolves ឡើងជុំទី៤ FA Cup
Liverpool បានឡើងទៅកាន់ជុំទី៤ ពានរង្វាន់ FA Cup ក្រោយឈ្នះម្ចាស់ផ្ទះ Wolverhampton ០ទល់នឹង១ ក្នុងការប្រកួតជើងទី២ នៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣។
Harvey Elliott ជាអ្នករកគ្រាប់បាល់ជ័យជម្នះតែមួយគត់នេះ។ ការប្រកួតឈានដល់ជើងទី២នេះ បន្ទាប់ពីក្រុមទាំង២ស្មើគ្នា២ទល់នឹង២ នៅ Anfield កាលជើងទី១។
ក្រុមហង្សក្រហមត្រូវបន្តជួប Brighton & Hove Albion ក្នុងជុំទី៤ នៅថ្ងៃទី២៩ ខែមករា។ ក្រុមទាំង២ក៏ទើបប៉ះគ្នានៅ Premier League ថ្មីៗនេះ ដែល Brighton លត់ Liverpool ដល់ទៅ៣ទល់នឹង០៕