Nacho មិនតកុងត្រានៅ Real ទេ
Nacho Fernandez នឹងចាកចេញពី Real Madrid នាដំណាច់រដូវកាលនេះហើយដើម្បីស្វែងរកការប្រកួតប្រជែងថ្មី។ សារព័ត៌មាន Marca បញ្ជាក់ថា គេមិនបានបន្តកិច្ចសន្យាថ្មីទៀតទេ។
Nacho ដុះដាលចេញពីថ្នាលក្រុមរហស្សនាមអធិរាជសផ្ទាល់តែម្ដង ដោយបានចូលរួមហ្វឹកហាត់តាំងពីឆ្នាំ២០០១ម្ល៉េះ មុនត្រូវបានដំឡើងចូលក្រុមធំក្នុងឆ្នាំ២០១១។
កីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះបង្ហាញខ្លួនបាន៣៥៥លើកសម្រាប់ Real Madrid រកបាន១៦គ្រាប់ និងរួមចំណែកឈ្នះ UEFA Champions League ៥ដង, FIFA Club World Cups និង La Liga ៣ដង៕