ក្រោយចាកចេញជាយូរ Pogba សម្រេចទៅទ្រនុំចាស់វិញ
ខ្សែបម្រើអន្តរជាតិបារាំង Paul Pogba បានត្រលប់ទៅកាន់ Juventus ដោយគ្មានតម្លៃខ្លួនបន្ទាប់ពី កិច្ចព្រមព្រៀងរបស់គេជាមួយ Man United បានបញ្ចប់។
កិច្ចប្រជុំថ្មីនៅថ្ងៃនេះនាទីក្រុង Milan គឹដើម្បីបញ្ចប់កិច្ចព្រមព្រៀងទាំងអស់ ហើយ Paul Pogba នឹងហោះហើរទៅអ៊ីតាលីនៅដើមខែកក្កដា ដើម្បីចុះហត្ថលេខាថ្មីជាមួយ Juventus។
សូមបញ្ចាក់ថាមុនផ្លាស់ទៅ Juventus វិញ Pogba ក៏ត្រូវាបាន Man City ព្យាយាមបញ្ចុះបញ្ចូលគេផងដែរជាមួយ Pep Guardiola ដែលបានហៅទូរស័ព្ទទៅគេផ្ទាល់ប៉ុន្តែ Pogba នៅតែរើសយក Juventus ។