Paul Pogba របួសត្រូវសម្រាក៣-៤សប្តាហ៍ទៀត ខណៈការផ្លាស់ចេញពី Man UTD អាចនឹងកើតឡើងនៅខែមករានេះ
យោងតាមការបញ្ជាក់របស់គ្រូបង្វឹក Ole Gunnar Solskjaer បានឱ្យដឹងថា ខ្សែបម្រើ Paul Pogba នឹងត្រូវធ្វើការវះកាត់កជើង ហើយត្រូវសម្រាកពី៣ទៅ៤សប្ដាហ៍ទើបអាចវិលមកជួយក្រុមវិញបាន។
ជាក់ស្តែង កីឡាករសញ្ជាតិបារាំងបានត្រលប់មកជួយក្រុមវិញកាលពីខែមុនទល់នឹង Watford ប៉ុន្តែពេលនេះគេត្រូវវះកាត់សារជាថ្មីម្តងទៀតដើម្បីឱ្យរបួសជាសះស្បើយតែម្តង។
គួរឱ្យថា ក្រោយពីមានបញ្ហារបួសញឹកញាប់នៅប៉ុន្មានខែចុងក្រោយនេះ ក៏មានលេចលឺផងដែរថា Paul Pogba កំពុងតែរកវិធីចាកចេញពី Manchester United នៅរដូវកាលនេះ ស្របពេលដែល Real Madrid និង Juventus គឺជាក្លឹបដែលកំពុងតែរងចាំរូបគេ។