កីឡដ្ឋានខេត្តកំពង់ស្ពឺចែកសំបុត្រឥតគិតថ្លៃដល់ជនមានពិការភាព
កីឡដ្ឋានកំពង់ស្ពឺចែកសំបុត្រដោយឥតគិតថ្លៃដល់ជនមានពិការភាពសម្រាប់ទស្សនាការប្រកួត Cambodian Premier League រវាង ណាហ្កាវេីលដ៍ ទល់នឹង ភ្នំពេញក្រោន យប់ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។
គួរដឹងដែរថា ចាប់ពីដំណើរការកីឡដ្ឋានកំពង់ស្ពឺនេះ ឃើញថា មានអ្នកចូលរួមទស្សនាយ៉ាងច្រើន មិនក្រោម២០០០នាក់ឡើយ។
សប្ដាហ៍នេះជាសប្ដាហ៍ទី២ហើយដែលណាហ្គាវើលដ៍ប្រកួតក្នុងទឹកដីខ្លួនឯង។
គួរបញ្ជាក់ថា កីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលបានចំណាយថវិកាកសាងអស់ជាង៤លាន ត្រូវបានដាក់សម្ពោធឱ្យប្រាស់ប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា៕