Salah ធ្វើបានហ៊ែតទ្រីកលឿនបំផុតក្នុងប្រវត្តិ UCL
Mohammed Salah រកបាន៣គ្រាប់ម្នាក់ឯងត្រឹមរង្វង់ត្រឹម៦នាទីប៉ុណ្ណោះ ដែលបានក្លាយជាការធ្វើបានហ៊ែតទ្រីកលឿនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ UEFA Champions League។
កំណត់ត្រានេះកើតឡើងក្នុងការប្រកួតដែល Liverpool ឈ្នះ Rangers ១ទល់នឹង៧ ប្រចាំពូល A ក្នុងនាទី៧៥, ៨០ និង៨១។
Scott Arfield បានទាត់បញ្ចូលទីឲ្យ Rangers នាំមុខមុនក្នុងនាទី១៧ ប៉ុន្តែ Roberto Firmino វាយបកបានវិញ ហើយក្នុងការប្រកួតនេះ គេរកបាន២គ្រាប់ម្នាក់ឯង បូកទាំងគ្រាប់បាល់ពី Darwin Nunez និង Harvey Elloit។
ឆ្លងកាត់ការប្រកួត៤លើកមក Liverpool មាន៩ពិន្ទុ ឈរលេខ២ ពីក្រោមក្រុមកំពូលតារាង Napoli ៣ពិន្ទុ។ ចំណែក Ajax នៅលេខ៣ មាន៣ពិន្ទុ និង Rangers មិនទាន់ពិន្ទុនៅឡើយទេ៕