Messi ជះជាង២០ម៉ឺនដុល្លារទិញទូរសព្ទមាសឲ្យកីឡាករ និងក្រុមការងារជម្រើសជាតិអាហ្សង់ទីន
Lionel Messi បានចំណាយប្រាក់២១ម៉ឺនដុល្លារដើម្បីទិញ iPhone ស្រោបមាស២៤ការ៉ាត់ចំនួន៣៥គ្រឿងសម្រាប់ក្រុមកីឡាករអាហ្សង់ទីន ក៏ដូចជាបុគ្គលិកគាំទ្រសម្រាប់ “La Albiceleste” ដែលបានឈ្នះ FIFA World Cup 2022។ ទូរសព្ទនីមួយៗត្រូវបានឆ្លាក់ដោយឈ្មោះកីឡាករ លេខអាវ និងឡូហ្គោអាហ្សង់ទីន។
សារព័ត៌មាន Ole បានបង្ហើបថា ទូរសព្ទខាងលើត្រូវបានប្រគល់ជូនដល់ផ្ទះរបស់ Messi ក្នុងក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៥ ខែកុម្ភៈ។
ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំទើបតែទទួលបានពានរង្វាន់កីឡាករឆ្នើម FIFA ផងដែរនៅក្រុងប៉ារីសកាលពីថ្ងៃទី២៨ ខែកុម្ភៈ។
លោក Ben Lyons អ្នកជំនួញដែលត្រូវបានគេនិយាយថាបានជួយ Messi ក្នុងការទិញទូរស័ព្ទនោះបានបង្ហើបថា “Leo បានទាក់ទងយើង២-៣ខែ បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោក ២០២២។ គេចង់បានអំណោយពិសេសសម្រាប់កីឡាករទាំងអស់ និងបុគ្គលិកអាហ្សង់ទីនដើម្បីអបអរជ័យជម្នះតែមិនចង់បានអំណោយជានាឡិកាធម្មតា ដូច្នេះបានស្នើទូរសព្ទ iPhone ស្រោបមាសដោយមានចារឹកឈ្មោះ តែម្ដង៕