Courtois មិនអាចជួយបែលហ្សុីក
អ្នកចាំទី Thibaut Courtois របស់បែលហ្ស៊ិក នឹងខកខានការប្រកួត Euro 2024 បន្ទាប់ពីរបួសសរសៃពួរជង្គង់ បើទោះបីជាអាចត្រលប់មក Real Madrid វិញក៏ដោយ។
Courtois អាយុ ៣១ ឆ្នាំបានខកខានពេញមួយរដូវកាលហើយត្រូវការការវះកាត់មួយទៀតនៅលើជង្គង់ក្នុងខែមីនា។
គេអាចនឹងត្រលប់ទៅ Real Madrid នៅមុនចប់យុទ្ធនាការ EURO ប៉ុន្តែគ្រូបង្វឹកបែលហ្ស៊ិក Domenico Tedesco មិនបានសម្រេចចិត្តយកទេ៕