![](https://www.msrsport.com/wp-content/uploads/2022/02/MG_8025.jpg)
ក្រុមជើងឯកភ្នំពេញក្រោនប៉ះទ័ពបើកឆាកលីគកំពូល២០២២
ក្រុមការពារតំណែងជើងលីគកំពូលភ្នំពេញក្រោននឹងប៉ះម្ចាស់ផ្ទះសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ក្នុងសប្ដាហ៍ទី១នៃក្របខណ្ឌ Cambodian Premier League រដូវកាល២០២២។
នេះជាលទ្ធផលនៃការចាប់គូសម្រាប់សប្ដាហ៍ទី១។ ចំណែកគូប្រកួតផ្សេងៗទៀត បឹងកេត ជួបណាហ្គា, ព្រះខ័នរាជស្វាយរៀង ទទួលគិរីវង់សុខសែនជ័យ
និង អង្គរថាយហ្គឺរ ជួបវិសាខា។
គួរដឹងដែរថា ការប្រកួតក្របខណ្ឌ Cambodian Premier League មាន៨ក្រុម ដោយប្រកួត៣ជុំ ចាប់ផ្ដើមពីថ្ងៃទី០៥ ខែមីនា តទៅ៕