Mancini លាឈប់ពីតំណែងគ្រូបង្គោលអ៊ីតាលី
លោក Roberto Mancini បានលាឈប់ពីតំណែងគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី ក្រោយកាន់តួនាទីបាន៥ឆ្នាំ។
បុរសជនជាតិអ៊ីតាលីបានកាន់តំណែង ក្រោយក្រុមនេះបរាជ័យក្នុងការប្រជែងកៅអីទៅ World Cup 2018 នៅរុស្ស៊ី និងបានដឹកនាំក្រុមឈ្នះជើងឯក Euro 2020 ឈ្នះអង់គ្លេសដោយបាល់ប៉េណាល់ទីកាត់សេចក្ដីនៅ Wembley។
ក្រុមអ៊ីតាលីបានបន្តមិនចាញ់សោះ៣៧ប្រកួតជាប់គ្នា តែមិនបានឡើងលេង FIFA World Cup 2022 នៅកាតារទេ។
អ្នកស្នងតំណែងអតីតអ្នកចាត់ការ Manchester City ខាងលើនឹងត្រូវបានប្រកាសនៅប៉ុន្មានថ្ងៃទៀត៕