
បារាំងគ្រងបល្ល័ងបាល់ទាត់ពិភពលោកជាលើកទី២ក្នុងប្រវត្តិសាស្រ្ត ក្រោយឈ្នះក្រូអាត៤-២ (មានវីដេអូ)
ក្រុមមាន់គកបារាំងបានក្លាយជាម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2018 បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិក្រូអាតដោយលទ្ធផល ៤-២ វគ្គផ្តាច់ព្រ័ត្រនៅរុស្ស៊ីកាលពីម្សិលមិញនាកីឡដ្ឋាន Luzhniki។
៤គ្រាប់របស់ក្រុមរហស្សនាមមាន់គករកបានដោយការចូលទីខ្លួនឯងពី Mario Mandzukic និង ការស៊ុតរបស់ Antoine Griezmann, Paul Pogba រួមជាមួយ Kylian Mbappe។ ខណៈ២គ្រាប់របស់ក្រុមរហស្សនាមក្រឡាអុករកបានដោយ Ivan Perisic និង Mario Mandzukic។
នេះជាលើកទី២ក្នុងប្រវត្តិសាស្ត្រហើយដែលក្រុមមាន់គកបារាំងឈ្នះជើងឯកបាល់ទាត់ពិភពលោក FIFA World Cup បន្ទាប់ពីឈ្នះលើកទី១កាលពីឆ្នាំ១៩៩៨។ ចំណែកក្រូអាតទទួលបានជើងឯករង ហើយនេះជាលើកទី១ដែលឡើងវគ្គផ្តាច់ព្រ័ត្រ៕
ទស្សនាវីដេអូហាយឡាយ៖