
តាមពិតកីឡាករមួយចំនួនរបស់បារាំងបានត្រៀមអាវមាន់ផ្កាយ២មុនពេលប្រកួតផ្តាច់ព្រ័ត្រចូលមកដល់
ក្រោយពីបារាំងបានឈ្នះពានរង្វាន់ World Cup នៅឆ្នាំ១៩៩៨រួចមក ក្រុមបាល់ទាត់ជម្រើសជាតិរបស់គេត្រូវបានរចនាផ្កាយ១យកមកដាក់ពីលើរូបមាន់គកដែលជារូបតំណាងសហព័ន្ធរបស់ខ្លួន។

អាវជម្រើសជាតិបារាំងក្រោយពីឈ្នះ World Cup 1998 មានផ្កាយចំនួនមួយគ្រាប់
មានរឿងមួយដែលអ្នករាល់គ្នាមិនបានដឹងទាក់ទងទៅនិងការប្រកួត World Cup នៅឆ្នាំនេះនាមុនពេលបារាំងត្រូវប៉ះគ្នាជាមួយក្រូអាតនៅវគ្គផ្តាច់ព្រ័ត្រគឺ មានកីឡាករមួយចំនួនរបស់បារាំងដែលក្នុងនោះមាន Mbappe និង Griezmann បានលួចពាក់អាវមាន់ពាក់ផ្កាយពីរមុនការប្រកួតចូលមកដល់ទៅទៀត តែពួកគេមិនបានបញ្ចេញរូបភាពនេះជាសាធារណៈឡើយ។ មូលហេតុដែលធ្វើអោយពួកគេធ្វើបែបនេះក៏ព្រោះតែគេចង់លើកទឹកចិត្តខ្លួនឯងដើម្បីជួយអោយក្រុមបារាំងឈ្នះជើងឯកពិភពលោកជាលើកទីពីរ។

Griezmann ពាក់អាវមាន់ផ្កាយពីរមុនការប្រកួតវគ្គផ្តាច់ព្រ័តចូលមកដល់
ទីបំផុតក្រុមកីឡាករបាល់ទាត់បារាំងក៏ធ្វើបានសម្រេចនូវជោគជ័យរបស់ផងគេ គឺជួយអោយក្រុមមាន់គកប្រកួតយកឈ្នះក្រុមអណ្តាតភ្លើងក្រូអាតដោយលទ្ធផល៤-២។ រីឯអាវមាន់ពាក់ផ្កាយ២ដែលពួកគេបានពាក់នៅមុននេះក្លាយជាអាវផ្លូវការរបស់ក្រុមបារាំងចាប់ពីពេលនេះតទៅ។

Mbappe ពាក់អាវមាន់ផ្កាយពីរមុនការប្រកួតវគ្គផ្តាច់ព្រ័តចូលមកដល់តែពេលនេះក្លាយជាអាវផ្លូវការ!