Xavi Hernández បានប្រកាសថាគាត់នឹងចាកចេញពី Barcelona នៅពេលចប់រដូវកាល!!
Xavi បានប្រកាសពីការចាកចេញពីក្លឹបនៅពេលបញ្ចប់រដូវកាលនេះបន្ទាប់ពី Barcelona ទទួលបរាជ័យក្នុងលទ្ធផល 5-3 នៅលើទឹកដីរបស់ខ្លួនក្រោមដៃ Villarreal ដែលជាលទ្ធផលដែលធ្វើឱ្យពួកគេមាន ១០ពិន្ទុដាច់ឆ្ងាយពី Real Madrid ដែលកំពុងស្ថិតនៅលើក្រុមកំពូលតារាង LaLiga។
កាលពីរដូវកាលមុន Xavi បានដឹកនាំ Barcelona ឈ្នះពាន Supercopa de Espana និង LaLiga ក្នុងរដូវកាលដំបូងរបស់គាត់ និងពានរង្វាន់ដំបូងគេចាប់តាំងពី Lionel Messi ចាកចេញទៅ PSG។ ទោះបីជាយ៉ាងណាប៉ុន្មានរយ:ពេលចុងក្រោយនេះ Barcelona បានបង្ហាញសញ្ញានៃការធ្លាក់ចុះទម្រង់លេងជាខ្លាំងដោយពួកគេត្រូវបានក្រុម Real Madrid យកឈ្នះក្នុងលទ្ធផល 4-1 ក្នុងការប្រកួត Spanish Super Cup នៅប្រទេសអារ៉ាប៊ីសាអូឌីតកាលពីពីរសប្តាហ៍មុន។ បន្ទាប់មក Barcelona បានធ្លាក់ចេញពីពានរង្វាន់ Copa del Rey ក្រោយទទួលរងបរាជ័យក្នុងលទ្ធផល 4-2 ក្រោមដៃ Athletic Bilbao ក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រកាលពីយប់ថ្ងៃព្រហស្បតិ៍ និងចាញ់ក្រោមដៃ Villarreal 5-3 ក្នុងទឹកដីរបស់ខ្លួនកាលពីយប់មិញ។
Barcelona នឹងចាប់ផ្តើមយុទ្ធនាការក្នុងការប្រកួតក្របខ័ណ្ឌ Champions League របស់ពួកគេឡើងវិញនៅខែកុម្ភៈដែលពួកគេត្រូវជួប Napoli ក្នុងវគ្គ 16 ក្រុមចុងក្រោយ ហើយក័ជាលើកទីមួយហើយដែល Barcelona បានឈានដល់ដំណាក់កាលនៃការប្រកួតប្រជែងនេះក្រោយពីបាត់មុខអស់រយៈពេល 3 រដូវកាល។