
គ្រូអង់គ្លេសនឹងកោះហៅកីឡាករថែមទេ ក្រោយកូនក្រុមខ្លះដកខ្លួន
លោក Gareth Southgate គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសនឹងមិនកោះហៅកីឡាករថ្មីៗទៀតទេសម្រាប់វគ្គជម្រុះ Euro 2024 តទល់អ៊ុយក្រែន នៅថ្ងៃអាទិត្យ ទី២៦ ខែមីនា។
គ្រូបង្វឹកក្រុមរហស្សនាមតោកំណាចមានកីឡាករតែ២១នាក់ប៉ុណ្ណោះ ដោយខ្សែការពារ Luke Shaw រងបម្រាម ហើយ Reece James ដកខ្លួនដោយសាររបួស។ ទន្ទឹមនឹងនេះ ក៏មានការព្រួយបារម្ភជុំវិញស្ថានភាពរបស់ Jordan Hendeson, Jude Bellingham និង Kalvin Phillips ប៉ុន្តែលោក Southgate និយាយថា អ្នកទាំង៣អាចលេងបាន។
គួរដឹងដែរថា ក្រុមជម្រើសជាតិអង់គ្លេសបានបើកឆាកវគ្គជម្រុះឈ្នះអ៊ីតាលី១ទល់នឹង២ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា៕